khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា នៅសាលសន្និសិទ្ធនៅសណ្ឋាគារ សៀរ៉ាតុន នៃទីក្រុងដូហា
     
    ចែករំលែក ៖

    ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអព្ជោីញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា នៅសាលសន្និសីទ នៅសណ្ឋាគារ សៀរ៉ាតុន នៃទីក្រុងដូហា ។

    របៀបវារៈ នៃកិច្ចប្រជុំសមាគមនៃអគ្គលេខាធិការសភា នៃថ្ងៃដំបូងនេះរួមមាន៖

     

    ១-ថ្លែងបេីកសម័យប្រជុំដោយ ឯកឧត្តម ប្រធានសមាគម ។

    ២-អនុម័តរបៀបវារៈ និងប្រកាសសមាសភាពសមាជិកថ្មីរបស់សមាគម ។

    ៣-មតិស្វាគមន៍ដោយឯកឧត្តម អគ្គលេខាធិការនៃក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រទេសកាតា និងបទបង្ហាញស្តីពីប្រព័ន្ធសភារបស់កាតា ។

    ៤-បទបង្ហាញរបស់លោកជំទាវ អគ្គលេខាធិការរង សភាអូស្រ្តាលី ស្តីពីការបោះឆ្នោតនៅឆ្នាំ ២០១៩ ។

    ៥-បទបង្ហាញស្តីពី វឌ្ឍនភាពថ្មីរបស់សហភាពអន្តរសភា ។

    ៦-កិច្ចពិភាក្សាទូទៅ៖ សេវាកម្មផ្តល់ពត៌មាន និងឯកសារនៅក្នុងសភា (ករណីសិក្សាបៀបធៀប) ។

    ៧-បទបង្ហាញ ស្តីពី ការប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាននៅក្នុងសភាជាន់ទាប របស់ឥណ្ឌា៖ ការលេីកកម្ពស់ តម្លាភាព និងប្រសិទ្ធិភាព ។

    ៨- បទបង្ហាញដោយប្រទេស Ukraine

    ស្តីពី វេទិកាប្រព័ន្ធឌីជីថល សម្រាប់ការធ្វើអន្តរកម្មនៃប្រធានបទផ្នែកច្បាប់ និងគំនិតផ្តួចផ្តើមធ្វើច្បាប់ ក្នុងឋានៈជា ប្រធានសភា ជារដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តី និងជាសមាជិកនៃសភាអ៊ុយក្រែន៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail